កាលបរិច្ឆេទ: ២៥ ឧសភា ២០២១ / សុខភាព
កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយលោក កែន ធារិទ្ធ នាយកប្រតិបត្តិនាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក កែន ធារិទ្ធ គឺជាមនុស្សទី៩០០ដែលបានចុះឈ្មោះក្នុងគណនី Twitter របស់លោកឯកអគ្គរដ្ឋទូត។ អ្នកទាំងពីរបានសំណេះសំណាលគ្នាពីទីកន្លែងនានាដែលពួកគេចូលចិត្តទៅទស្សនានៅប្រទេសកម្ពុជា និងបានប្រគល់អំណោយឲ្យគ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតទទួលបានអំណោយជាម្រេចកំពត តែកញ្ចុំផ្កាម្រេច និងស្ករត្នោតដែលផលិតដោយក្រុមហ៊ុនខនហ្វីរេល ដូចដែលយើងឃើញស្រាប់នៅក្នុងរូបភាពដែលលោកបានចុះផ្សាយលើTwitter របស់លោក ក្រោយពីជំនួប៕